ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋសំណាងជួយពន្លត់ទាន់ពេលវេលា

ភ្នំពេញៈ នៅវេលាម៉ោង៥និង៣០នាទីនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣០៧ ក្រុមទី១១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មានករណីអគ្គិភ័យ ចំនួន០១លើក ឆេះផ្ទះទំហំ ៤m×១០m ប្រភេទផ្ទះថ្មដំបូលប្រក់ស័ង្កសី ។ ម្ចាស់ផ្ទះឈ្មោះ ម៉េង ហ្គេចជី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់បាយ ស្នាក់នៅកន្លែងកើតហេតុ។

ក្នុងហេតុការណ៍ នេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ខូចខាត សំភារៈក្នុងផ្ទះទាំងស្រុង និងឆេះ
រោលផ្ទះជិតខាងបន្តិចបន្ទួច មូលហេតុ ÷ ឆ្លងចរន្តអគ្គិសនី ។

នៅក្នុងហេតុការណ៍នេះ ប្រើប្រាស់រថយន្តអគ្គីភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកចំនួន០២ គ្រឿង រថយន្ត សង្គ្រោះបន្ទាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០១គ្រឿង។
គ្រប់គ្រងបាន១០០% នៅវេលាម៉ោង៥និង៥០នាទី នាថ្ងៃខែឆ្នាំដដែល៕

 

មតិយោបល់