តាកែវៈ នៅវេលាម៉ោង២និង៣៥នាទី ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ នៅដងលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ១១២-១១៣ ដែលស្ថិតនៅក្នុង ភូមិទួលស្វាយ ឃំុ អង្គប្រាសាទ ស្រុកគិរីវង់ ខេត្ត តាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូមានទិសដៅស្របទិសគ្នា ពីត្បូងទៅជើង។
១. អ្នកបើកបររថយន្តឈ្មោះ សុទ្ធ វិរៈ អាយុ ៣៥ឆ្នាំ ភេទប្រុស មុខរបរ បើកបររថយន្ត រស់នៅក្នុង ភូមិ ជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ត្រូវរងរបួសស្រាល បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកគិរីវង់។
-រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-6035 ធ្វើដំណើរពីត្បូងទៅជើង ។
២.អ្នកបើកបរម៉ូតូឈ្មោះ ញ៉ឹម ឈឿន ភេទ ប្រុស អាយុ ៥៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មានពាក់មួកសុវត្តិភាព ត្រូវរងរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ តែត្រូវបានស្លាប់នៅលើផ្លូវពេលកំពុងបញ្ជូនទៅមន្ទីពេទ្យ និងមានដឹកអ្នករួមដំណើរម្នាក់ឈ្មោះ ឆើត សីហា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំជាមួយគ្នា ពាក់មួកសុវត្តិភាព ត្រូវរងរបួសស្រាលបានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកគិរីវង់ ។
-ម៉ូតូម៉ាកហុងដាសេ១២៥ សេរី២០១០ ពណ៌ខ្មៅ ស្លាកលេខ តាកែវ1E-6600 ធ្វើដំណើរពីត្បូងទៅជើង ។
_ មូលហេតុ ដែលគ្រោះថ្នាក់ចរាចរណ៍បណ្ដាល មកពីអ្នកបើកបររថយន្តមានល្បឿន ក្នុងស្ថានភាពស្រវឹង០.៧៨៤mg/L។
រីឯវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានដកហូតរក្សាទុកនៅអធិលារដ្ឋាននគរបាលស្រុកគិរីវង់ ជាបណ្ដោះអាសន្ន និងកំពុងស្រាវជ្រាវបំពេញ សំណុំរឿងតាមនិតិវិធី ៕
មតិយោបល់