ព័ត៌មានជាតិ

ពស់ថ្លាន់​​លេប​បុរស​ស្រវឹង​ឥណ្ឌា​ផ្អើល​ពេញប្រទេស តែ​ប្រភពខ្លះថា​មិនពិត​ (Video Inside)

ឥណ្ឌា​៖​រឿងហេតុដ៏គួរ​ឲ្យរន្ធត់ ​ដែលធ្វើ​ឲ្យ​​ប្រជាជន​ឥណ្ឌា​ចង់ចាំមិនភ្លេច បើទោះបីជាពួកគេចាត់ទុក​សត្វពស់ជាព្រះសិវៈរបស់ពួកគេ មែនពិត ​តែ​​ថ្មីៗនេះដែរ ព្រះសិវៈ (ពស់)របស់ពួកគេបាន​​បង្ករឿង​ហេតុដោយ​ លេបបុរសស្រវឹងម្នាក់​។​

ថ្លាន់មួយក្បាលដ៏ធំ ​បាន​​លេបបុរសស្រវឹងម្នាក់​ខណៈដែល​ បុរសរូបនេះ​ដេកស្រវឹងលង់លក់ នៅ តំបន់ Attappadi ,Kerala ក្នុងប្រទេស​ឥណ្ឌា ។​ក្រោយការបាត់ខ្លួន​បុរសស្រវឹងរូបនេះ បាន​ធ្វើ​ឲ្យ​អ្នកផ្ទះ​ផ្អើលឆោឡោ ​ហើយក៏ប្រទះឃើញថ្លាន់ ដែលលេប​បុរសស្រវឹងរូបនេះ ​នៅរោងម៉ាស៊ីនកិនស្រូវ ហើយ​ខាងក្រុមគ្រួសារក៏សម្រេចចិត្តវះ ​ពោះថ្លាន់ ដើម្បីយកសាកសព​មកធ្វើបុណ្យតាមប្រពៃណីសាសនា​។​

ជុំវិញបញ្ហានេះដែរ ​​បើមើលទៅស្ថានភាព​​ ក្នុងពោះថ្លាន់នោះ ​វា​មិនមែនជា​​បុរស្រវឹងនោះទេ ​ដោយ​អ្នកលេង​លើ YouTube បានធ្វើការអះអាងថា វា​អាចជាសត្វ​ពពែ ឬសត្វ​អ្វីផ្សេងតែប៉ុណ្ណោះ​ ហើយព័ត៌មាន​ខាងលើ ជាព័ត៌មានកុហករបស់សារព័ត៌មាន Cosmo News ដែលចុះផ្សាយ​កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ នោះ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់