ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង! Lexusពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2A-6668 ចតទុកនៅក្បែរផ្ទះប្រជាពលរដ្ឋ០៣ថ្ងៃមកហើយរកម្ចាស់មិនឃើញ

ភ្នំពេញ: នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ រាយការណ៍មកថាមានករណី រថយន្ត ០១គ្រឿង ម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2A-6668 ដែលបានចតទុកចោលនៅក្បែររបងផ្ទះប្រជាពលរដ្ឋ រយ:ពេល ០៣ថ្ងៃមកហើយ ពុំឃើញម្ចាស់មកយក ដែលមានទីតាំងស្ថិតនៅចំណុចភូមិ សេប៉េសេ សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ ភ្នំពេញ ។
សូមជួយផ្សព្វផ្សាយស្វែងរកម្ចាស់រថយន្ត ដែលមានភិនភាគខាងលើមកទទួលយករថយន្តត្រឡប់ទៅវិញ ដោយអាចទំនាក់ទំនងតាមរយះលេខទូរស័ព្ទ ០១២ ៩០៦ ០០១/ ០៧០ ៨៣៨ ៨៨៣ ៕

 

មតិយោបល់