ព័ត៌មានសិល្បៈ និងកម្សាន្ត

សុគន្ធ ដេវីត និង តារា Tik Tok Mak Leak Single បង្អួតរូប Pre-wedding

តារាចម្រៀងល្បីល្បាញលោក សុគន្ធ ដេវីត និង តារាTik Tok កញ្ញា ម៉ៃ ស្រីលក្ខណ៍ ហៅ Mak Leak Single បានធ្វើឲ្យមានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីអ្នកទាំងពីរបង្ហោះរូបថតស្វីតៗ ជារបៀប Pre-wedding ជាមួយគ្នា។ រូបថតជាច្រើនសន្លឹក មិនត្រឹមតែបង្ហាញការភ្ញាក់ផ្អើលមិនតិចទេ ជាពិសេសបន្ទាប់ពីលោក សុគន្ធ ដេវីត ក៏បង្ហោះសារបង្ហាញថា កញ្ញា Mak Leak Single គឺជាគូស្នេហ៍។

លោក សុគន្ធ ដេវីត បានបង្ហោះអមដោយរូបថត Pre-wedding ថា”បងសូមសន្យារថា នឹងមើលថែអូនរហូតទៅ ម្ចាស់បេះដូងបង” ដែលសារមួយឃ្លានេះ បានធ្វើឲ្យអ្នកគាំទ្រ ជឿជាក់មិនតិចទេថា នាងគឺជាគូស្នេហ៍របស់លោក។ យ៉ាងណាមិញ លោក សុគន្ធ ដេវីត បញ្ជាក់ថា លោកសុំមិនទាន់បកស្រាយថា រូបភាពដែលលោកបានបង្ហោះ គឺជាចំណងស្នេហ៍ ឬ ជាការសម្ដែងនៅឡើយទេ ដោយលោកស្នើឲ្យរង់ចាំតាមដាន៕

មតិយោបល់