កោះកុងៈ កាលពីវេលាម៉ោង ៨និង៤១នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថក្រុង និងអាវុធហត្ថខេត្តចំនួន ៧នាក់ រថយន្ត ២គ្រឿង ដឹកនាំដោយលោក នួន វុត្ថា មេបញ្ជាការរងអាវុធហត្ថខេត្តទទួលការងារជំនាញ ដោយមានការចង្អុលបង្ហាញពីលោក ថុង ណារុង មេបញ្ជាការអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីរលោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង។
បានចុះបង្រ្កាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀននៅចំណុចផ្ទះជួល ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឃាត់ខ្លួនសង្ស័យបានចំនួន ៥នាក់ ប្រុស ៣នាក់ ស្រី ២នាក់៖
១/ឈ្មោះ អ៊ិន រ៉ែន ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលខាងលើ។
២/ ឈ្មោះ ប្រាក់ រ៉ាឌី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើជាមួយគ្នា។
៣/ ឈ្មោះ ប៉ែន សម្បត្តី ហៅថា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ។
៤/ ឈ្មោះ ជា ចិន ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករដឹកមឹក មានទីលំនៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
៥/ឈ្មោះ ខន ចំណា ហៅ ណាង (ប្រើប្រាស់សារធាតុញៀន) ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ចាប់យកវត្ថុតាងរួមមាន៖
-ថ្នាំញៀនម្សៅក្រាម ពណ៌ស(ម៉ាទឹកកក)ចំនួន ២កញ្ចប់ធំ និង២កញ្ចប់តូច ស្មើនិង(៦.៨៩)ក្រាម
-ទូរស័ព្ទដៃចំនួន៣គ្រឿងម៉ាក សាំសុង ពណ៌ស ០១គ្រឿង ម៉ាកខេមហ្វូន ១គ្រឿង ម៉ាក វីវូ ពណ៌ខៀវ ១គ្រឿង
-ឧបករណ៍សម្រាប់ជក់ថ្នាំមួយចំនួន
-ម៉ូតូចំនួន ៣គ្រឿង
១.ម៉ាក M.S.Xពណ៌ស លេខម៉ាស៊ីន (P53FMIH5800016 ) ពាក់ផ្លាកលេខ ភ្នំពេញ 1GQ-4515 )១គ្រឿង។
២.ម៉ាក HONDA វេវ ពណ៌ក្រហម លេខម៉ាស៊ីន JA35E0222557០១គ្រឿង។
៣.ម៉ាក HONDA C100 លេខម៉ាស៊ីន MD110ME8000511 មួយគ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញអាវុធហត្ថក្រុង កំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅជំនាញការិយាល័យ ខេត្តចាត់ចែងបន្ត៕
មតិយោបល់