ព័ត៌មានជាតិ

អីយ៉ាស្អាតផង! កញ្ញាស្រស់សោភាម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទជួញដូរ និងរក្សាទុកសារធាតុញៀន

ភំ្នពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនសង្ស័យម្នាក់ និងម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៥៩៨.៨១ក្រាម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី នៅចំណុចទល់មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដឹកនាំដោយ លោកនាយករង ស្រី សុវណ្ណា និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានបើកកិច្ចប្រតិ បត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណី រក្សាទុកជួញដូរសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឃន ស្រីនាង ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ និងដកហូត នូវសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៥៩៨.៨១ក្រាម៕

មតិយោបល់