ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជួញដូរសារធាតុញៀនម្នាក់នៅស្រុកស្អាង

កណ្តាល:ករណីនេះបានកើតឡើង នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទីនៅចំណុចភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យ ឈ្មោះ ឆេង តូនិច ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ ស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៥កញ្ចប់តូច ។
ជនសង្ស័យបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវិធី ៕

មតិយោបល់