ព័ត៌មានជាតិ

មុខសញ្ញាជួញដូរ គ្រឿងញៀន ៥ នាក់ត្រូវបានសមត្ថកិច្ច ឃាត់ ខ្លួន

កោះកុង: កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បង្ក្រាបមុខសញ្ញារក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ០១ លេីក នៅចំនុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ឃាត់ខ្លួនបានជនសង្ស័យ ០១ នាក់ (ប្រុស) ដកហូតមេតំហ្វេតាម៉ីន ICE ឬម៉ាទឹកកក ០៣ កញ្ចប់ និង ០៩ កំណាត់ទុយោបំពង់បឺត ស្មើនឹង ៦,២៦ ក្រាម ។ ក្រោយ ពី ធ្វើការ សាកសួរ ក៏ឈាន ដល់ ឃាត់ខ្លួន មុខ សញ្ញា សង្ស័យបានចំនួន ០៤ នាក់ (ស្រី ០១ នាក់) បន្ថែម ទៀត កាលពីល្ងាច ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចព្រែកទី១ ភូមិ២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ដកហូតមេតំហ្វេតាម៉ីន ICE ឬម៉ាទឹកកក ០៦ កញ្ចប់ធំ ស្មើនឹង ១៩៥,៣៤ក្រាម និងអាវុធកែច្នៃ ០១ ដើមរួមនឹងរំសេវ ០២ ដប កាំបិត ពូថៅ និងឧបករណ៍វិចខ្ចប់ចែកចាយ និងសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន មុខ សញ្ញា សង្ស័យ បាន បញ្ជូន ទៅ សាលា ដំបូង ខេត្ត ចាត់ការ តាម និតិ វិធី ច្បាប់៕

 

មតិយោបល់