ព័ត៌មានជាតិ

ម្នាក់ទ្រមខ្លួនម្នាក់រត់រួច បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋនៅសង្កាត់ចោមចៅទី២មិនបានសម្រេច

ភ្នំពេញៈជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវប្រជាពលរដ្ឋវាយទ្រមខ្លួនចាប់ក្របួចឲ្យសមត្ថកិច្ចបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ច នៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ផាត់ អឿន ២២ឆ្នាំ មានទីលំនៅ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះ មុំ ស្រីកា ភេទស្រី អាយុ៤០ឆ្នាំ លក់ដូរ រស់នៅផ្ទះកើតហេតុ ។

ម៉ូតូដែលលួចម៉ាកZOOMER ពណ៌ក្រហម បាត់ដំបង 1AG-6682 ។

តាមប្រភពព័ត័មាននៅមុនកើតហេតុមាន ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកBeat ទៅធ្វើសកម្មភាពលួចម៉ូតូដែលនៅដល់ក្នុងផ្ទះស្របពេលនោះ ម្ចាស់ងើបចេញមកទាន់ ស្រែកចោរៗជួយចាប់ចោរ ផ្អើលពលរដ្ឋចេញមកជួយចាប់បានម្នាក់វាយទ្រោមខ្លួន ម្នាក់បើកម៉ូតូគេចបាត់ ។
ក្រោយពីឃតខ្លួនបានប្រជាពលរដ្ឋនាំគ្នាស្វគមន៍មួយដៃមួយជើង រួចទើបប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធី៕

មតិយោបល់