ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ឡើងត្នោតបាក់កាំបង្អោងធ្លាក់ស្លាប់ភ្លាមៗ

តាកែវ:បុរសវ័យចំណាស់ម្នាក់ឡើងត្នោតបាក់កាំបង្អោងធ្លាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណ:ពេលកំពុងឡើងដើមត្នោត។

ហេតុការនេះបានកើតឡើងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ក្នុងភូមិខ្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

សពជនរងគ្រោះឈ្មោះ ណុប សឿន ភេទប្រុស អាយុ៦៤ឆ្នាំ ទីលំនៅភូមិខ្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

តាមព័ត៌មានឲ្យដឹងថាបុរសវ័យចំណាស់ខាងលើបានជួបគ្រោះថ្នាក់ធ្លាក់ពីលើចុងត្នោតខណះគាត់កំពុងឡើងត្នោត ហើយបាក់កាំបង្អោងធ្លាក់ចុះមកក្រោម បណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសាកសពនិងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់