ភ្នំពេញៈ ករណីហិង្សាបង្កឲ្យមានការប្រតាយប្រតប់ហើយមានការផ្ទុះអាវុធជាច្រើនគ្រាប់ផ្អើលដល់ប៉េអឹមខណ្ឌជ្រោយចង្វារទាំងកណ្តាលរាត្រី ។
ហេតុការណ៍នេះកើតឡើងការណ៍ពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ មាត់ទន្លេសាប ភូមិ ដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីភាគីខាងអ៊ំស្រីជាម្តាយរបស់បុរសម្នាក់ដែលត្រូវបានប៉េអឹមដេញចាប់នោះ បានប្រាប់មកក្រុមការងារPost News ថាដំបូង ឡើយកូនគាត់ចេញពីធ្វើការមកដល់ត្រង់ចំណុចផ្លូវបត់ចូលផ្ទះមានតារាងបាល់មួយដែរអ៊ំស្រីបានប្រាប់មកថាក៏មានកម្លាំងកងរាជអាវុធហត្ថដេញដកកាំភ្លើងដេញកូនប្រុសរបស់គាត់មកដល់មុខផ្ទះហើយថែមទាំងប្រតាយប្រតប់ជាមួយអ៊ំស្រីហើយនឹងក្រុមគ្រួសាររបស់អ៊ំស្រីមានផ្ទុះអាវុធចំនួន២គ្រាប់ត្រូវជើងនារីម្នាក់ជាគ្រួសាររបស់បុរសនោះតែសំណាងល្អចំបញ្ឆិតជើងរងរបួសស្រាល។
ហើយបើតាមសម្តីពីភាគីម្ខាងទៀតបានប្រាប់មកថា មុនពេលកើតហេតុគាត់បានជិះម៉ូតូទៅលេងបាល់បន្ទាប់ពីលេងបាល់ចប់ក៏មានបុរសម្នាក់ដែរជាកូនអ៊ំស្រីនោះមកវាយម៉ូតូគាត់ឲ្យខ្ទេចហើយគាត់ក៏ភ័យពេកបានក៏បានរត់គេចខ្លួនបាត់ទៅហើយ គាត់បានប្រាប់ទៀតថាគាត់មិនដែរស្គាល់សោះតែមិចក៏កូនប្រុសរបស់អ៊ំស្រីនោះបានមកវាយម៉ូតូរបស់គាត់ដោយមិនមានមូលហេតុ។
ហើយបើតាមការបញ្ជាក់ពីមន្រ្តីកងរាជអាវុធហត្ថបានប្រាប់ឲ្យដឹងថាគាត់ទទួលបានថាមានករណីហិង្សាឈានដល់ការបាញ់បោះខាងកម្លាំងកងរាជអាវុធហត្ថក៏ចុះទៅឃាត់ខ្លួនបុរស២នាក់យកទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ។
យ៉ាងណាមិចព័ត៌មាននេះមិនទាន់លម្អិតនៅឡើយទេពីព្រោះយើងមិនបានជួបសម្ភាសន៍ជាមួយភាគីខាងកូនអ៊ំស្រីផ្ទាល់ថាមុនដំបូងមកពីមូលហេតុអ្វីបានបណ្តាលឲ្យមានការប្រតាយប្រតប់និងឈានដល់ការផ្ទុះអាវុធបែបនេះព័ត៌មានលម្អិតបន្ថែមទៀតក្រុមការងារយើងខ្ញុំនឹងចាំស្តាប់ការសួរចម្លើយពីមន្រ្តីកងរាជអាវុធហត្ថទៅលើបុរសជាកូនអ៊ំស្រីនោះនឹងរង់ចាំការបកស្រាយពីភាគីដែរពាក់ព័ន្ធក្នុងរឿងនេះបន្តទៀត៕
https://youtu.be/huo3XVZg6O0
មតិយោបល់