ព័ត៌មានជាតិ

បុរស២នាក់ស្លាប់ស្ត្រី៣នាក់របួសធ្ងន់

កែប:ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៥៧ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តបុក ម៉ូតូនឹងបុករថយន្ត ទិសដៅបញ្រ្ទាស់ទិសគ្នា ចំណុចខាងលិចក្លោងទ្វារវត្តភ្នំព្រូសចម្ងាយ ប្រហែល ១២០ ម៉ែត្រ លើផ្លូវជាតិលេខ ៣៣ ចន្លោះគីឡូម៉ែត្រលេខ ១៧-១៨ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

សមត្ថកិច្ចឲ្យដឹងថាករណីនេះបណ្ដាលឲ្យបុរស២នាក់ស្លាប់នៅកន្លែងកើតហេតុ និងស្រី៣នាក់របួសធ្ងន់។

ប្រភពដដែលបន្តថាបង្កឡើងដោយរថយន្តម៉ាកលុចស៊ីស ពណ៌ទឹកមាស ផលិតឆ្នាំ ២០០១ ពាក់ផ្លាកលេខ ភ្នំពេញ ២AQ.៧៤១៩ បើកបរដោយឈ្មោះ សន មិ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិ បត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមដំណើរដោយ ១.ឈ្មោះ ហៃ ហ៊ាង ភេទស្រី ៥០ ឆ្នាំរបួសធ្ងន់ត្រូវជាមីង មានទីលំនៅ ខេត្តកំពង់ចាម ២.ឈ្មោះ មិ គឹមលី ភេទស្រី អាយុ ១០ ឆ្នាំ របួសធ្ងន់ ត្រូវជាកូនបង្កើត។ មកដល់ចំណុចកើតហេតុ រេចង្កូតបុកនិង ម៉ូតូម៉ាក ស៊ូស៊ូគីនិច ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CU.៦៥៨៧ បណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់ និងអ្នករួមដំណើរ ម្នាក់ស្លាប់នៅកន្លែងកើតហេតុរួមទាំងស្ត្រីម្នាក់ទៀតរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខេត្តកែប ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ចំណែកសាកសព តម្កល់ទុកនៅវត្តកំពង់ត្រឡាច សមត្ថកិច្ចកំពង់ស្រាវជ្រាវរកអត្តសញ្ញាណ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅអ្នកបើកបររថយន្តម៉ាកលុចស៊ីស រួមទាំងវត្ថុតាងយកមករក្សាទុកនិងសួរនាំនៅអធិការដ្ឋាននគរបាលក្រុងកែប ៕

មតិយោបល់