ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នាស្លាប់ឪពុកនិងកូន២នាក់

កោះកុង:នៅវេលាម៉ោង១៨និង១៥នាទីយប់ថ្ងៃទី២១ខែមីនាឆ្នាំ២០២០ចំណុចអូរត្រើងរនោងស្ថិតក្នុងភូមិគគីរជ្រុំឃុំឫស្សីជ្រុំស្រុក ថ្មបាំង ខេត្តកោះកុង មានករណីគ្រោះថ្នាក់ ចររាចរណ៍ រវាងរថយន្ត និង រថយន្ត បណ្តាលឪពុកកូន២នាក់ស្លាប់។

ជនរងគ្រោះទី១ឈ្មោះ ភោគ គឹមស៊ ភេទប្រុស អាយុ៧៣ ឆ្នាំទី២ឈ្មោះ ភោគ ស្រីពៅ ភេទស្រី អាយុ ១៧ ឆ្នាំត្រូវជាកូនរងរបួសទៅដល់មន្ទីរខេត្តក៏បានស្លាប់អ្នកទាំង២មាន
ទីលំនៅភូមិស្វាយជួ ឃុំទឹកវិល ស្រុកស្អាង ខេត្ត កណ្តាល។

រថយន្តមួយគ្រឿងម៉ាក តូរីស ពណ៌សំបក ឪឡឹក ស្លាកលេខ ឆ2318 ភព2និង
រថយន្ត ម៉ាក វីហ្គោ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ2AB8079 ម្ចាស់រត់គេចខ្លួន។
ករណីនេះសមត្ថកិច្ចបានទំនាក់ទំនងក្រុមគ្រួសាដើម្បីមកទទួលសាកសពយកទៅធ្វើបុណ្យ ចំពោះរថយន្តសមត្ថកិច្ចយករមករក្សាទុកនៅអធិការដ្ឋានដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់