ព័ត៌មានជាតិ

បុរសម្នាក់របួសធ្ងន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តតាកែវ

តាកែវ: ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៤និងនិង១០នាទី នៅលើផ្លូវខេត្ត1TK1 ចន្លោះគីឡូម៉ែត្រលេខ ២០និង២១ស្ថិត ក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាង ម៉ូតូនិង ម៉ូតូ មានទិសដៅស្រប់គ្នា ពីត្បូងទៅជើងដែលមានម៉ូតូ ម៉ាក ហុងដា XR ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 1DG 9685 មានទិសដៅ ពីត្បូងទៅជើងបើកបរដោយឈ្មោះហួត ហ៊ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ្រសុកអង្គរបូរី ខេត្តតាកែវ ។មិនពាក់មួកសុវត្ថិភាព (របួសធ្ងន់)ត្រូវបានសាច់ញ្ញាត្តិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ
បុកពីក្រោយភាគីម្ខាងទៀតម៉ូតូ មិនស្គាល់ម៉ាក មិនស្គាល់ឈ្មោះអ្នកបើកបរ ហើយបានបើកម៉ូតូ រត់គេចខ្លួន ពីកន្លែងកើតហេតុបាត់។
មូលហេតុ៖ ល្បឿន
-វត្ថុតាងម៉ូតូ០១គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។
បច្ចុប្បន្នកម្លាំងជំនាញកំពុងក៏សាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់