កំពង់ចាមៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាជនជាតិខ្មែរឥស្លាមម្នាក់ ដែលមានទីលំនៅបច្ចុប្បន្នភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ត្រូវបាន កម្លាំងនគរបាលស្រុកស្ទឹងត្រង់ឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទី តាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់អោយនាំខ្លួនលេខ4174ត ព្រ ។
ជនជាតិខ្មែរឥស្លាម ដែលកម្លាំងនករបាលតាមចាប់ខ្លួននោះ ឈ្មោះ សាឡេះ អុលឡាវី ភេទប្រុស អាយុ25ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
តាមរបាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកំលាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តកំពង់ចាម បានឃាត់ខ្លួនជនជាតិខ្មែរឥស្លាមម្នាក់ ឈ្មោះ សាឡេះ អុលឡាវី ភេទប្រុស អាយុ25ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ។
ការឃាត់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់អោយនាំខ្លួនលេខ4174ត.ព្រ ចុះថ្ងែទី២៣ កក្កដា ឆ្នាំ២០១៩ ដែលចេញដោយលោកលីម៉ារីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម ពីបទលួចមានស្ថានទម្ងន់ទោស គឺកាប់គាស់ទម្លុះទម្លាយ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅភូមិអំពិលលើឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យ បានប្រគល់ជូនសមត្ថកិច្ចនគរបាលស្រុកកំពង់សៀម ដើម្បីអនុវត្តនីតិវិធីបន្ត ៕
មតិយោបល់