ព័ត៌មានជាតិ

Update៖ ទំនិញ រថយន្តដឹកទំនិញ និងអ្នកជំងឺដែលត្រូវទៅព្យាបាល តាមការណាត់ជួបរបស់ពេទ្យថៃ នឹងអនុញ្ញាតឲ្យចេញចូលតាមច្រកព្រំដែនធម្មតា

កោះកុងៈ យោងតាមផេក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ភាគីថៃបិទច្រកទ្វារព្រំដែនអន្តរជាតិ ហាត លេក (ខេត្តត្រាត) ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (ខេត្តកោះកុង) ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរគ្រប់សញ្ជាតិរួមទាំង កម្ពុជា-ថៃ ចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺឆ្លងកូវីដ១៩។

ក្នុងការបិទច្រកទ្វារព្រំដែននេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ, អ្នកមានជំងឺធ្ងន់ធ្ងរ ឬអ្នកជំងឺដែលត្រូវទៅព្យាបាល តាមការណាត់ជួបរបស់ពេទ្យ ភាគីថៃសម្របសម្រួល ដោយមានឯកសារបញ្ជាក់ របស់ពេទ្យថៃ និងមានការត្រួតពិនិត្យត្រឹមត្រូវ៕

មតិយោបល់