ឧត្តរមានជ័យៈ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ករណីប្រទះឃើញសពបុរសម្នាក់ បានចងកធ្វើអត្តឃាតសម្លាបខ្លួននៅវាលស្រែ បង្កការភ្ញាក់ផ្អើលកើតឡើង ក្នុងភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ថេង សុជី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ ស់នៅភូមិ-ឃុំកើតហេតុ បានយកខ្សែភ្លើងចងកធ្វើអត្តឃាត និងដដើមធ្នង់ដែលកម្ពស់ជាង៣ ម៉ែត្រ ។
មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដថា ជនរងគ្រោះចងកធ្វើអត្តឃាត រឿងអ្វីនោះទេ ។
ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំង ដើម្បីពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកធ្វើអត្តឃាត ពិតប្រាកដមែន ទើបប្រគល់ជូនក្រុគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់