ព័ត៌មានជាតិ

Update៖ ជាងជួសជុលអាអ៊ិចម្នាក់ ជិតដល់ថ្ងៃរៀបការហើយ បែរជាចង.កសម្លាប់ខ្លួន ចោលគូដណ្ដឹងដោយសារមូលហេតុ…

ភ្នំពេញ: កាលវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃសុក្រទី១១ ខែធ្នូ ឆ្នាំ២០២០ មានករណីបុរសម្នាក់ចង.កសម្លាប់ខ្លួន ស្ថិតក្នុងការដ្ឋានមួយកន្លែងជិតឡឥដ្ឋ ៥ខ្នង ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ភី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបជាងជួសជុលអាអ៊ិច ស្នាក់នៅការដ្ឋានមួយកន្លែងជិតឡឥដ្ឋ ៥ខ្នង ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
នារីដែលជាគូដណ្ដឹងសូមមិនបញ្ចេញឈ្មោះមានអាយុទើបតែ ១៦ឆ្នាំ ស្នាក់នៅជាមួយគ្នា។

មូលហេតុ៖ ភ្លើងប្រចណ្ឌ។

តាមប្រភពពីគូដណ្ដឹងបានរៀបរាប់ទាំងទឹកភ្នែកថា ជនរងគ្រោះដែលជាគូដណ្ដឹងជិតដល់ថ្ងៃរៀបការទៅហើយ នៅតែមួយខែកន្លះទៀត និងត្រូវចូលរោងការហើយ។ ប្រភពបន្តទៀតថាបុរសជាគូដណ្ដឹងរបស់គាត់ពេលស្រវឹងម្ដងៗ តែងតែប្រើអំពើហឹង្សាដាក់គាត់ ដោយសារភ្លើងប្រចណ្ឌ នៅថ្ងៃកើតហេតុជនរងគ្រោះបានស្រវឹងស្រាដេញវាយគាត់ ធ្វើឲ្យគាត់ភិតភ័យបានរត់ចេញពីការដ្ឋានទៅពួនសង្ងំផ្ទះអ្នកជិតខាង ដោយសារគាត់រកខ្ញុំមិនឃើញគាត់ត្រលប់មកការដ្ឋានវិញ ខណ:ពេលនោះខ្ញុំ ក៏ ដើរចូលមកការដ្ឋានបានបន្តិច ស្រាប់តែឃើញគាត់ចង ក និងដៃអាអ៊ិចស្លាប់បាត់ទៅហើយ ភ្លាមៗនោះដែររូបគាត់ក៏ បានរាយការណ៍ទៅសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ រួចរាល់ហើយបានបញ្ជាក់ថាសពបុរសខាងលើពិតជាចង ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់