ព័ត៌មានជាតិ

កាមរីស្វិតស៊ីគូថ FORTDNER រងការខូចខាតទំាងសងខាងអស់លុយទាំងព្រឹក

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកាមរីស្វិត បើកវាក់អឺជាន់ហ្រ្វាំងមិនទាន់ បណ្តាលឲ្យបុក FORTDNER រងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត FORTDNER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM-9698 ពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុបានបន្ថយល្បឿន ដើម្បីឲ្យរថយន្តខាងមុខឆ្លងកាត់ ស្របពេលនោះមានរថយន្តប្រភេទ កាមរីស្វិត ពាក់ផ្លាកលេខ ភ្នំពេញ 2E-5001 ធ្វើដំណើរស្របទិសមកពីក្រោយជាន់ហ្រ្វាំងមិនទាន់ បណ្តាលជ្រុលទៅបុកគូថរថយន្ត FORTDNER បណ្តាលឲ្យខូចខាតយ៉ាងដំណំទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់កន្លែងធ្វើការវាស់វែងយករថយន្តអែបខាងការពារការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់