ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេក គេចពីរទេះលក់ប្រហិត ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្ន គេចពីរទេះលក់ប្រហិត រេចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ស្របទិសដៅគ្នាពីក្រោយដួលបោកនឹងថ្នល់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុចខារ៉ាអូខេនគរសំរិទ្ធិ តាមបណ្តោយផ្លូវ១៨៣ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគីសូឃុន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-7833 បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីរទេះលក់ប្រហិតមកខាងឆ្វេងដៃជ្រុលចង្កូតបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GV-8074 ជិះដោយបុរសម្នាក់នៅខាងមុខស្របទិសដៅគ្នាពេញទំហឹងបណ្តាលឲ្យដួកបោកនឹងថ្នល់រងរបួសធ្ងនត្រូវបានរថយន្តសង្គ្រោះគ្លីនីករស្មីដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់