ភ្នំពេញៈ កាលពីវេលាម៉ោង៣ និង០០នាទីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួល នៅភូមត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីស្រ្តីមេម៉ាយម្នាក់ ដេកស្លាប់ ក្នុងជួលបង្កឲ្យមានការភ្ញាក់ផ្អើល។
សពជនរងគ្រោះឈ្មោះ ខៀវ ឈន់ អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ មានកូនចំនួន៤នាក់ ទីកន្លែងកំណើត ភូមិតាកោ ឃុំស្វាយយា ស្រុកស្វាជ្រុំ ខេត្តស្វាយរៀង ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ បានសម្រាន្ត នៅក្នុងបន្ទប់ជួលដូចធម្មតា រហូតមកដល់ម៉ោងកើត ដោយសារមិនឃើញជនរងគ្រោះ ភ្ញាក់ពីដំណេក ក៏នាំគ្នាទៅដាស់ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ ពលរដ្ឋជិតខាង បានរាយករណ៍ទៅអាជ្ញាធរ មានសមត្ថិកិច្ច ចុះពិនិត្យ និងធ្វើកំណត់ហេតុរួច ទើបប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់