បាត់ដំបងៈ នៅព្រឹកថ្ងៃច័ន្ទទី២៣ ខែមីនា ឆ្នាំ២០២០នេះ អនុវត្តបន្ត តាមបទបញ្ជារបស់ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារប្រឆាំងបទល្មើស សេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត សឿម សារិទ្ធ ស្នងការរងទទួលការងារសុខាភិបាល នៃស្នងការដ្ឋានបានចាត់តាំងឲ្យមន្រ្តីនគរបាលការិ យាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ដែលមានលោកវរសេនីយ៍ទោ យី យក់សាន ជានាយការិយាល័យ រួមសហការណ៍ជា មួយមន្រ្តីនគរបាលការយាល័យសុខាភិបាល ដែលមានលោកវរសេនីយ៍ទោ សេង សួ ជានាយការិយា ល័យដឹកនាំកម្លាំងចុះត្រួតពិនិត្យការ លក់ ដូរចែកចាយអាល់កុល នៅតាមឱសថស្ថាននានា ក្នុងភូមិព្រែកមហាទេព និងភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជាលទ្ធផលដោយការធ្វើតេស្តលើសារធាតុអាល់ កុលទាំងនោះ ឃើញថា ការលក់ដូររបស់បង ប្អូនតាមឱសថស្ថាន នៅក្នុងក្រុងបាត់ដំបង គឺជាអាល់ កុលល្អត្រឹមត្រូវ តាមស្តង់ដាពិតប្រាកដមិនបង្កផលប៉ះ ពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះទេ។
ជាមួយនេះដែរ មន្រ្តីនគរបាលបានអំពាវនាវដល់បង ប្អូនអ្នកលក់ដូរ អាល់កុលសូមកុំនាំយកនូវអាល់កុល (ដែលនាំបង្ក) ផលប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់យកមកលក់ ឲ្យសោះហើយក្នុងនេះក៏ សូមអំពាវនាវដល់អ្នកលក់ សូមកុំលក់ដំឡើងថ្លៃខ្លាំងពេកទាំងអាល់កុល ព្រមទាំងម៉ាស់នៅ ក្នុងស្ថានភាពដែលប្រជាពលរដ្ឋលោក ត្រូវការចាំបាច់ ក្នុងការប្រើប្រាស់។
ជាការកត់សម្គាល់ក្នុងរយ:ពេលចុងក្រោយនេះ មានបងប្អូន អាជីវករ អ្នកលក់ដូរមួយចំនួនបាន នាំចូលនូវប្រភេទអាល់កុល (មិនល្អ) មកធ្វើចរាច រណ៍លក់ដូរ ចែកចាយនៅលើទីផ្សារមួយចំនួន ហើយដែលអាល់កុល (មិនល្អ) ទាំងនោះ នាំបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង សូមអំពាវនាវចំពោះបងប្អូន អាជីវករ អ្នកលក់ដូរ និងអ្នក(ស្តុបទុក) ឬប្រើប្រាស់ (អាល់កុល) គ្រប់ប្រភេទមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ និងជាប់ជាប្រចាំ ព្រោះថា (អាល់កុល) គឺជាសារធាតុ ដែលងាយនឹង (ឆាបឆេះ) បំផុតនៅ ក្នុង ការប្រើប្រាស់ និងទុកដាក់ ដោយពុំត្រឹមត្រូវ និងខ្វះការប្រុងប្រយ័ត្នដើម្បីចៀសវាងនូវករណីជាយ ថាហេតុណា មួយ កើតឡើងដែលនាំបង្កនូវការអន្តរាយទាំងទ្រព្យសម្បត្តិឬអាយុជីវិតទៀតផង៕
មតិយោបល់