កំពង់ធំៈ នៅព្រឹកថ្ងៃទី២២ អាជ្ញាធរខេត្តកំពង់ធំ បានរៀបចំពិធីបុណ្យ អុំទូកអកអំបុកសំពះព្រះខែ នៅតាមបណ្តាយដងស្ទឹងសែន ខេត្តកំពង់ធំ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានការចូលរួម ពីសំណាក់អាជ្ញាធរ មន្រ្តីរាជការ និងកងកម្លាំងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋ ស្ថិតក្រោមអធិបតីភាព លោក ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា និងលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ។
លោក យាន យ៉ុន រស់នៅស្រុកប្រាសាទសំបូរ បានឲ្យដឹងដែរថា ពិធីអុំទូកនេះ ត្រូវបានគេដឹងថា មានការប្រកួតចំនួនទូក៣២ គ្រឿង ដែលមកបានមកពីបណ្តាស្រុក និងជាទូកតំណាង វត្តនីមួយស្ថិតនៅក្នុងខេត្តកំពង់ធំ ដោយមានសេចក្តីត្រេតអរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ខណៈពេលដែលពិធី បុណ្យអុំទូកបានរយានៅជាច្រើនឆ្នាំ ហើយឆ្នាំនេះពិធីបុណ្យអុំទូកបានវិលមកវិញ បានបង្ហាញនូវភាពសំបូរសប្បាយ និងប្រទេសជាតិមានសន្តិភាពពេញលេញ និងអគុណថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តកំពង់ធំ ដែលមានលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ដែលបានរៀបចំឲ្យមានការកំសាន្តក្នុងពិធីបុណ្យអុំទូកនេះ។
ពីធីបុណ្យអុំទូកនៅក្នុងខេត្តកំពង់ធំ និងត្រូវបានចាប់ផ្តើនឡើង នៅព្រឹកថ្ងៃទី២២ ចែតុលាឆ្នាំ ២០១៦ និងមានប្រជាពលរដ្ឋ និងចំណុះទូកជាច្រើនមកពីតាមបណ្តាស្រុក ក្រុងដើម្បីមកជួយជាកំលាំងចិត្ត កំលាំងកាយ និងមានអ្នកខ្លះធ្វើ ម្ហួបអាហារ បង្កើនភាពសាមគ្គីគ្នា រួមកម្លាំងដើម្បីយកជ័យជំនះក្នុងពិធីអុំទូកនេះ ដើម្បីឈានទៅចូលរួមប្រគួត ក្នុងពីធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ នៅទីក្រុងភ្នំពេញ៕
មតិយោបល់