មណ្ឌលគិរីៈ យោងតាមការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងនៅថ្ងៃច័ន្ទ១៥រោច ខែផល្គុន ឆ្នាំ កុរ.ឯកស័ក.ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នាវេលាម៉ោង១២និង00នាទី រសៀលមានករណីស្រ្តីជនជាតិភ្នងម្នាក់បានចងកសម្លាប់ខ្លួនឯង ។
ជនរងគ្រោះឈ្មោះ ញើន ពីត ភេទស្រី អាយុ៣៩ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
ក្រោយពីបានទទួលដំណឹងនេះភ្លាម កម្លាំងនគរបាលស្រុកអូររាំង ដឹកនាំដោយលោក វរៈសេនីយ៍ទោ ខៃ វណ្ណៈអធិការរងទទួលការងារជំនាញព្រហ្មទណ្ឌ និងមានការចូលរួមពីលោកស្រីមេឃុំ សែនមនោរម្យ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសែនមនោរម្យ លោកមេភូមិពូរាំង បានចុះពិនិត្យដល់កន្លែងកើតហេតុ សពស្រ្តីរងគ្រោះ ។ ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច កម្លាំងនគរបាលស្រុកអូររាំង បានបញ្ជាក់ថា សពស្រ្តីរងគ្រោះពិតជាបានចងកធ្វើអត្តឃាត សម្លាប់ខ្លួនឯងពិតប្រាកដមែន ។
បច្ចុប្បន្នសាកសព ត្រូវកម្លាំងសមត្ថកិច្ចស្រុកអូររាំង បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់