កំពង់ធំៈ នៅថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង១៤និង០០នាទី មានករណីមនុស្សលង់ទឹក បណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតនៅក្នុងភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ មី គិន ភេទប្រុស អាយុ៥៨ឆ្នាំ ។
មូលហេតុ៖ ស្រវឹងស្រាចុះមុជទឹកស្ទឹង បណ្តាលឱ្យលង់ស្លាប់ ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម នគរបាលចុះទៅពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ពិតជាស្លាប់ ដោយសារលង់ទឹកស្ទឹងពិតប្រាកដមែន ហើយប្រគល់សពឲ្យសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់