ភ្នំពេញ: យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគបាលជាតិ បានអញ្ជើញជាអធិបតីភាពពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ស្តីពីការផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។
ពិធីផ្សព្វផ្សាយអនុក្រឹត្យនេះ ធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់ ប្រធានអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នាយការិយាល័យចំណុះនាយកដ្ឋានស្នងការរង និងនាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីខេត្តផងដែរ៕
មតិយោបល់