ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ពេលទៅបង់សំណាញ់យកត្រី នៅស្រុកស្រីស្នំ

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី មានករណីលង់ទឹកស្លាប់ ។

លោកវរសេនីយ៍ឯក អ៊ុន ស្រស់ បានឲ្យដឹងថា នៅវេលាម៉ោង ១១និង៣០នាទី ជនរងគ្រោះឈ្មោះ ឈិន ភាក់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិនាងស្រោង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប បានលង់ទឹកស្លាប់ពេលទៅបង់សំណាញ់ នៅចំណុចអូរទំនប់លើ ចម្ងាយ ១,៥០០ម៉ែត្រ ខាងកើតភូមិរំដេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។

ក្រោយកើតហេតុ សមត្ថកិច្ចបានសហការជាមួយគ្រូពេទ្យប្រចាំស្រុក ចុះពិនិត្យសាកសពរួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គ បណ្តាលឲ្យលង់ទឹកស្លាប់ពិតមែន ហើយមិនមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
បន្ទាប់ពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សាកសពជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់