ព័ត៌មានជាតិ

ប៊ិះទៅហើយ! សង្ស័យដាច់កង់ គោយន្តកន្រៃ្ត បើរេចង្កូតប៉ះម៉ូតូ បណ្ដាលឲ្យរបួសយុវជនម្នាក់

កំពង់ធំៈ កាលពីវេលាម៉ោង៦ និង៤៤នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៥-៦ ស្ថិតក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ គោយន្តកន្រៃ្ត បើកប៉ះម៉ូតូ ក្នុងទិសដៅស្របគ្នា (ពីជើងទៅត្បូង)។

ហេតុការណ៍នេះ បណ្ដាលឲ្យរបួសធ្ងន់ប្រុសម្នាក់ ខូចខាតម៉ូតូ០១គ្រឿង និងគោយន្ដកន្ត្រៃ០១គ្រឿង។

គោយន្តកន្រ្តៃម៉ាកគូបូតា សណ្ដោងរ៉ឺម៉កដឹកធ្យូង៨២បាវ បើកបរដោយឈ្មោះ ធន់ សុខា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មុខរបរធ្វើស្រែ (គ្មានរបួស)។
ចំណែកម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1AI-0013 បើកបរដោយឈ្មោះ ប៉ាន់ ប៉ុញ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (របួសធ្ងន់) ពាក់មួកសុវិត្ថភាព។ រួមដំណើរឈ្មោះ សៀង សាញ់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (គ្មានរបួស) រស់នៅភូមិឃុំជាមួយគ្នា មិនពាក់មួកសុវិត្ថភាព។

មូលហេតុបឋម៖ បង្កឡើងដោយគោយន្តកន្រ្តៃ ដាច់កង់ឆ្វេងរេចង្កូត ទៅប៉ះពៀរម៉ូតូ ដែលកំពុងវ៉ាជែងគោយន្តកន្ត្រៃពីខាងឆ្វេងដៃ។

ក្រោយកើតហេតុ អ្នកបើកគោយន្តកន្ត្រៃ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន យកមកសួរនាំនៅអធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយ៕

មតិយោបល់