ព័ត៌មានជាតិ

រថយន្តដឹកទំនិញក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន បុករថយន្ត HIGHLANDER បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ២នាក់

កណ្ដាលៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ម៉ោង ៧និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត បណ្ដាលមនុស្សរងរបួសធ្ងន់ ២នាក់ ស្ថិតលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿង ម៉ាកHYUNDAI (កូរ៉េ ២.៥តោន) ពណ៌ក្រហម ដឹកទំនិញក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន ពាក់ផ្លាកលេខព្រៃវែង 3A-1168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរ ទិសដៅអ្នកលឿងទៅភ្នំពេញក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានជែងរថយន្តមកបុករថយន្ត ០១គ្រឿងទៀតម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង 2B-0656 បើកបរដោយឈ្មោះ ផាន សុខា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នឹងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ហួន ធា ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបើកបរមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបររថយន្តម៉ាក HIGHLANDER ឈ្មោះផាន សុខា គាបជាប់ហ្នឹងរថយន្តបាក់ជើងទាំងពីរ ចំណែកអ្នករួមដំណើរឈ្មោះ ហួន ធា គាបជាប់ហ្នឹងរថយន្តបាក់ជើងទាំងពីរ អ្នកបើកបររថយន្តកូរ៉េរត់គេចខ្លួនបាត់មុនពេលសមត្តកិច្ចទៅដល់ អ្នករងរបួសត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ (កេតុមាលា)។

ចំពោះវត្ថុតាងសមត្ថកិច្ចជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ បានចុះវាស់វែងយកទៅរក្សាទុក នឹងបន្តនីតិវិធីពេលក្រោយ។

សន្និដ្ឋាន៖ ករណីនេះបណ្តាលមកពីអ្នកបើកបរអ្នកបើកបររថយន្តម៉ាក HYUNDAI បើកបរក្នុងល្បឿនលឿនវ៉ាជែងរំលោភ ចូលមកចំណែកផ្លូវ នៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ (មិនប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ)៕

មតិយោបល់