ព័ត៌មានជាតិ

ស្លាប់​២​នាក់ និង​មនុស្ស ៣​ពាន់នាក់​ទៀត ត្រូវ​ផៀសខ្លួន ដោយសារ​ព្យុះ​នៅ​ហ្វីលីពីន​

​ម៉ា​នី​ឡា​៖ យ៉ាងហោច​ណាស់​មាន​មនុស្ស ២​នាក់ បាន​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​ជម្លៀស​ខ្លួន​ទៅ​កាន់​ទី​មាន​សុវត្ថិភាព បន្ទាប់ពី​មាន​ព្យុះ​ទី​ហ្វុងដ៏​មាន​ឥទ្ធិពល​មួយ​បាន​បោកបក់​ចំ​ភាគ​ភាគ​ឦសាន​នៃ​ប្រទេស​ហ្វីលីពីន​។​
​អ្នក​ស្លាប់​ទាំង​ពីរ​នាក់​នោះ ត្រូវបាន​គេ​ដឹងថា ជា​ឪពុក និង​កូនប្រុស មាន​អាយុ ៧០ និង​៤៥​ឆ្នាំ បាន​ស្លាប់​ដោយសារ​ឆក​ខ្សែភ្លើង ខណៈ​ដែល​គាត់​ទាំងពី​នាក់ បាន​ជួយ​ជុល​ចរន្ត​ភ្លើង​នៅ​ក្នុងផ្ទះ​ស្រប​ពេល​ខ្យល់ព្យុះ​កំពុង​វាយប្រហារ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ព្យុះ​ទី​ហ្វុង​ឈ្មោះ Noul បាន​វាយប្រហារ​មកលើ​ប្រទេស​ហ្វីលីពីន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ជាមួយនឹង​ល្បឿន​ខ្យល់ ២២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ប្រមា​ណ​ជា ៣​ពាន់​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ចេញពី​ផ្ទះសម្បែង​៕​
7a0f0993895d96d9af52e233b92a61937cd81947

មតិយោបល់