ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចរថយន្ត អ្នករត់តាក់ស៊ី

ភ្នំពេញៈ នៅវេលាម៉ោង០៨និង២០នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរថយន្ត អ្នករត់តាក់ស៊ី កើតហេតុត្រង់ចំណុចមុខស្ថានីយប្រេងសាំង LHR ផ្លូវ២១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឌៀប ចេក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះជាអ្នករត់តាក់ស៊ី បានបើករថយន្ត១គ្រឿងម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AK-2821 ចេញពីខេត្តតាកែវ ឆ្ពោះទៅភ្នំពេញ។ លុះបើកមកដល់ចំណុចកើតហេតុ បានឈប់រថយន្តទុកនៅលើចិញ្ចើម ភ្លេចដកកូនសោរចេញ ទៅហៅម៉ូយជិះទៅខេត្តតាកែវវិញ ក៏មានជនសង្ស័យម្នាក់បានមកធ្វើសកម្មភាព លួចចូលក្នុងរថយន្តកាច់សោបញ្ឆេះ បើកគេចខ្លួន ។ ភ្លាមៗនោះ ជនរងគ្រោះបានឃើញទាន់ ក៏ស្រែកឲ្យអ្នកនៅក្បែរនោះជួយ បានបើករថយន្តដេញតាមពីក្រោយ មកទាន់ត្រង់ចំណុច មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ បានកម្លាំងសមត្ថកិច្ច កំពុងជិះម៉ូតូល្បាតតាមផ្លូវជួយអន្តរាគមន៍ ទើបឃាត់ខ្លួនជនសង្ស័យបាន ។

វត្ថុតាងដកហូតបានមាន៖ រថយន្ត១គ្រឿងម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AK-2821 ។

ក្រោយកើតហេតុ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែករថយន្តត្រូវបានប្រគល់ទៅឲ្យម្ចាស់ដើមវិញ ៕

មតិយោបល់