បាត់ដំបងៈ មានករណីគ្រោះថ្នាក់ចររាចរណ៍មួយដ៏រន្ធត់មួយរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមានបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែកកើតហេតុនោះតែម្តង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៥៥នាទីព្រឹក នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចក្រុមទី១៣ ផ្លូវ៥៩ ចន្លោះគីឡូ១០៥ និង១០៦ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្តបែន ពណ៌ស កង់៦ ពាក់ស្លាកលេខភ្នំពេញ ០៣៧៩ ដែលបានបុកជាមួយម៉ូតូហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1C-0071។ អ្នកបើកបររថយន្តមានឈ្មោះ ភ័ត្រា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ពៅ សម្បត្តិ អាយុ២២ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (ត្រូវបានស្លាប់)។

ប្រភពព័ត៌មានដដែលបានបន្តថា ក្រោយពីក្រុមសមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើការវាស់វែងពីស្ថានភាពនៅកន្លែងបង្កគ្រោះថ្នាក់រួចរាល់ហើយ សាកសពជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់