ព័ត៌មានជាតិ

រថយន្តមួយគ្រឿងត្រូវម្ចាស់ បើកលឿនខ្លាំង រេចង្កូតធ្លាក់ប្រឡាយទឹកផ្ងារជើង

កំពង់ឆ្នាំង: មានករណីរថយន្តមួយគ្រឿងបើកលឿនខ្លាំង រេចង្កូតធ្លាក់ប្រឡាយទឹកផ្ងារជើង ត្រង់ចំណុចមុខក្លោងទ្វារវត្តព្រះរាមរង្សី ភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ។

រថយន្តរងគ្រោះម៉ាក កាមារីបាឡែន ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-3402 អ្នកបើកបរ ២នាក់។

សូមបញ្ជាក់៖ ករណីនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ គ្រាន់រងការខូចខាតរថយន្ត៕

មតិយោបល់