ព័ត៌មានជាតិ

បងប្អូនល្អ Team​ កម្ពុជា! បើករថយន្តបុកម៉ូតូ បណ្ដាលឲ្យនារីម្នាក់ រងរបួសធ្ងន់

តាកែវ: នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីយប់ ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៧-៦៨ ក្នុងភូមិតាសិត ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា។

រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-9383 មានសណ្តោងពោង ពណ៌ប្រផេះឆ្នូតក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ4A-0989 (អ្នកបើកបរគេចខ្លួនបាត់)ដែលបើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1Q-1960 បើកបរដោយឈ្មោះ អ៊ក ស្រីដែត ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងត្បូង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ អ្នករបួសត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕

មតិយោបល់