ព័ត៌មានជាតិ

Jose Mourinho នឹង​បន្ត​លេង​ដោយ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់

​អ្នក​ចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ Chelsea លោក Jose Mourinho បាន​ធ្វើ​ការផ្លាស់ប្តូរ​ជាថ្មីទៀត ជាមួយនឹង​ការរំពឹងទុក បន្ទាប់ពី​ក្រុម​ខ្លួន មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ សម្រាប់​ការប្រកួត​នៅ​រដូវ​កាល​ទាំងមូល​នេះ ។​ Jose Mourinho នៅតែ​ផ្តោត និង​ចង់ឲ្យ​កីឡាក​ររបស់ខ្លួន ផ្តោតអារម្មណ៍​លេង ធ្វើយ៉ាងណា រកបាន ៣ ពិន្ទុ រាល់​ការប្រកួត ជា​បន្តបន្ទាប់​នៅក្នុង​លី​ក​ធំ អង់គ្លេស​នេះ ។ វា​ជា​ក់ណា​ស់​នៅ​រដូវ​កាល​នេះ តោ​ខៀវ រំពឹងថា​នឹង​លើ​កពាន Premier League ខណៈ​ដែល​ម្ចាស់​ពាន​ចាស់​កំពុង​តាម​ពីក្រោយ​យ៉ាង​ប្រផិតប្រផើយ​នោះ ។ អ្នក​ដឹកនាំ​ក្រុម​សញ្ជាតិ​ព័រ​ទុ​ហ្គាល​នេះ បាន​អះ​អា​ថា ជាក់​ណាស់ យើង​នឹង​បន្ត​លេង ដោយ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់ នៅ​ប៉ុន្មាន​ប្រកួត​ទៀត ដើម្បី​លើក​ពាន ក្នុង​លី​ក​នេះ​ឲ្យ​ទាល់តែ​បាន ៕​
Jose Mourinho

មតិយោបល់