ព័ត៌មានជាតិ

អាសូរណាស់! លោកតាវ័យ ៧៣ឆ្នាំម្នាក់ ចូលទៅពន្លត់ភ្លើងឆេះចម្ការស្វាយរបស់ខ្លួន បណ្ដាលឲ្យឆេះស្លាប់

ព្រៃវែង: នៅវេលាម៉ោង ៤រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតចម្ងាយពីភូមិប្រហែលជាង ២គីឡូម៉ែត្រ ក្នុងព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង មានករណីភ្លើងឆេះចម្ការស្វាយកែវរមៀម បណ្ដាលឲ្យឆេះមនុស្សស្លាប់។

ជនរងគ្រោះឈ្មោះ ចាន់ អឿន ប្រុស អាយុ ៧៣ឆ្នាំ (ស្លាប់) នៅភូមិឃុំកើតហេតុខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះកង់ចេញពីផ្ទះសំដៅទៅចម្ការរបស់ខ្លួន ស្រាប់តែទៅដល់ចម្ការ ឃើញភ្លើងឆេះ ក៏ចូលទៅពន្លត់ ទើបបណ្ដាលឲ្យឆេះស្លាប់តែម្ដង ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ និងយោងតាមការសាកសួរ ពីក្រុមគ្រួសារបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារភ្លើងឆេះប្រាដកមែន ទើបប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យ៕

មតិយោបល់