ព័ត៌មានជាតិ

បុគ្គលិក​ធនាគារហត្ថា​កសិករ​ ត្រូវក្មេងសិស្សសាលាប្រុសស្រីជាបងប្អូន ធ្វើសកម្មភាពលួចលុយ ក្នុងផ្ទះ

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ ធ្វើការ​ឃាត់ខ្លួន​ក្មេង​ប្រុស​ស្រី​សង្ស័យ​ជា​បងប្អូន​បង្កើត​៣​នាក់ ​ក្នុង​ករណី​លួច​ និង​ករណី​ទទួលផល​ចោរកម្ម​ ត្រូវបាននាំខ្លួនយក​មក​អធិការដ្ឋាន​គ​របាល​ស្រុក​ ចាត់ការ​តាម​ច្បាប់​ ។​ ករណី​ចាប់ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី​ ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២០​ ស្ថិត​ក្នុងភូមិ​ពុក​ឬ​ស្សី​កណ្តាល​ ឃុំ​ពុ​ឫស្សី​ ស្រុក​ខ្សាច់កណ្តាល​ ។​

​មន្ដ្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល ​បាន​ឲ្យ​ដឹង​ថា​៖​ ​សង្ស័យ​៣​នាក់​បងប្អូន​ ទី​១.​ឈ្មោះ​ ញ៉​ក់​ ធី​ម​ ភេទ​ប្រុស​ អាយុ​ ១២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ ទី​២.​ឈ្មោះ​ ញ៉​ក់​ ហុង​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ និង​ទី​៣.​ឈ្មោះ​ ញ៉​ក់​ ធី​ ហៅ​គោ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជាងភ្លើង​ ។​ ក្មេង​ប្រុស​ស្រី​សង្ស័យ​៣​នាក់​បងប្អូន​នេះ​ មាន​ទីលំនៅ​ភូមិ​ពុក​ឬ​ស្សី​កណ្តាល​ ឃុំ​ពុក​ឫស្សី​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ហៃ​ រចនា​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​ហត្ថា​កសិករ​ មាន​ទីលំនៅ​ភូមិ​ពុក​ឬ​ស្សី​កណ្តាល​ ឃុំ​ពុក​ឬ​ស្សី​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​ ចំណែក​សម្ភារៈ​បាត់បង់​មាន​៖​ ប្រាក់​ដុល្លារ​ចំនួន​២៧០០​ដុល្លារ​ ,​ប្រាក់​រៀល​ចំនួន​៥០​ម៉ឺន​រៀល​ និង​វត្ថុ​តាង​ចាប់​យក​មាន​៖​ ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០២០​ ពាក់​ផ្លាក​លេខ​1IF-2980​ និង​ទំ​ពួក​ខោអាវ​ចំនួន​១​ ។​

​ប្រភព​ដដែល​បន្ដ​ថា​៖​ កន្លង​មក​ជន​រង​គ្រោះ​បាន​ទុក​លុយ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ ហើយ​ចេះ​តែ​បាត់​លុយ​ដែល​ខ្លួន​ទុក​ដោយ​ពុំ​ដឹង​ថា​អ្នក​ណា​លួច​នោះ​ទេ​ ។​ លុះ​ក្រោយមក​ ជន​រង​គ្រោះ​បាន​ដាក់​កាមេរ៉ា​នៅ​ក្នុងផ្ទះ​ដើម្បី​តាមដាន​មើល​ រហូត​មក​ដល់​ថ្ងៃ​ទី​២៤​ វេលា​ម៉ោង​កើតហេតុ​ ស្រាប់តែ​ជន​រង​គ្រោះ​ឆែក​កាមេរ៉ា​តាម​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ ក៏​ស្រាប់តែ​ឃើញ​ក្មេង​ប្រុស​ស្រី​សង្ស័យ​២​នាក់​បងប្អូន​ឈ្មោះ​ ញ៉​ក់​ ធី​ម​ និង​ឈ្មោះ​ ញ៉​ក់​ ហុង​ ចូល​មក​ធ្វើ​សកម្មភាព​លួច​លុយ​របស់​ជន​រង​គ្រោះ​ ភ្លាម​នោះ​ជន​រង​គ្រោះ​ក៏​ធ្វើការ​ឃាត់ខ្លួន​ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តែ​ម្ដង​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ក្មេង​ប្រុស​ស្រី​២​នាក់​បងប្អូន​បាន​សារភាព​ថា​ ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​លុយ​របស់​ជន​រង​គ្រោះ​សរុប​បាន​ចំនួន​៤​លើក​ លើក​ទី​១​ នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២០​ ពួក​ខ្លួន​បាន​ចូល​លួច​ក្នុងផ្ទះ​ជន​រង​គ្រោះ​ បាន​មី​ចំនួន​២​ដុំ​ និង​ទឹកដោះគោឆៅ​១​យួរ​ លើក​ទី​២​ នៅ​ថ្ងៃ​ទី​១​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០២០​ បាន​ចូល​លួច​ក្នុងផ្ទះ​ជន​រង​គ្រោះ​ បាន​ប្រាក់​ដុល្លារ​ចំនួន​៧០០​ដុល្លារ​ និង​ប្រាក់​រៀល​ប្រហែល​៣០​ម៉ឺន​រៀល​ ពេល​លួច​បាន​ជនសង្ស័យ​ឈ្មោះ​ ញ៉​ក់​ ហុង​ បាន​យក​ទៅ​ឲ្យ​បង​របស់​ខ្លួន​ឈ្មោះ​ ញ៉​ក់​ ធី​ ទុក​ លើក​ទី​៣​ នៅ​ថ្ងៃ​ទី​៤​ ខែ​កុ​ម្ភៈ​ ឆ្នាំ​២០២០​ បាន​ចូល​លួច​ក្នុងផ្ទះ​ជន​រង​គ្រោះ​ទៀត​ លួច​បាន​ប្រាក់​ដុល្លារ​ចំនួន​២០០០​ដុល្លារ​ និង​ប្រាក់​រៀល​ប្រហែល​២០​ម៉ឺន​រៀល​ ពេល​លួច​បាន​យក​ទៅ​ឲ្យ​បងប្រុស​ខ្លួន​ឈ្មោះ​ ញ៉​ក់​ ធី​ ទុក​បន្ដ​ទៀត​ ។​

លុះ​មក​ដល់​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២០​ ម៉ោង​១៩​និង​៥០​នាទី​ ក្មេង​ប្រុស​ស្រី​សង្ស័យ​ទាំង​២​នាក់​ចូល​ទៅ​លួច​លុយ​ផ្ទះ​ជន​រង​គ្រោះ​បន្ត​ទៀត​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​តាម​ទូរស័ព្ទ​ដៃ​ ក៏​ស្រាប់តែ​ឃើញ​ក្មេង​ប្រុស​ស្រី​សង្ស័យ​២​នាក់​ចូល​ទៅ​លួច​ទៀត​ ភ្លាម​នោះ​ត្រូវ​ជន​រង​គ្រោះ​ឃាត់ខ្លួន​ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ពុក​ឬ​ស្សី​ចាត់ការ​តែ​ម្ដង​ រួម​ទាំង​ឈ្មោះ​ ញ៉​ក់​ ធី​ ត្រូវជា​បង​បង្កើត​ក្មេង​ប្រុស​ស្រី​សង្ស័យ​២​នាក់​ ជា​អ្នក​ទទួលផល​ចោរកម្ម​ផង​ដែរ​ ។​​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ ញ៉​ក់​ ធី​ បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​បានដឹង​ និង​ទទួល​ប្រាក់​ពី​ប្អូន​ ហើយ​យក​ទៅ​ទិញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ស៊េរី​ឆ្នាំ​២០២០​ ក្នុង​តម្លៃ​ ២៤៧០​ដុល្លារ​ ៕

មតិយោបល់