ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនកម្មករសំណង់ម្នាក់ ករណីប៉ុនប៉ង​រំលោភ​សេពសន្ថវៈ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយបណ្ដាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១និង២០នាទី នៅចំណុចផ្ទះជួលភូមិ​ ព្រៃទទឹង ឃុំ​ត្រពាំង​វែង​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល មានករណីរំលោភសេពសន្ថវៈមួយកើតឡើងតែមិនបានសម្រេច ទៅលើជនរងគ្រោះឈ្មោះ ន​ ស ន ភេទ​ស្រី​ អាយុ​​ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​ការនីរោងចក្រ មានទីលំនៅខេត្តកណ្ដាល​។ ចំណែកឯជនសង្ស័យ ឈ្មោះ​ ឈា​ សេងលី​ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ កម្ម​ករសំណង់​ មានទីលំនៅភូមិឃុំកើតហេតុ។

សូមបញ្ជាក់ថា៖ នៅថ្ងៃទី​ខែឆ្នាំកើតហេតុខាងលើជនរងគ្រោះ កំពុងនៅក្នុងបន្ទប់ជួលតែម្នាក់ឯង​ ដោយ​នៅបន្ទប់ជួលជាន់ផ្ទាល់ដីក្តៅពេក​ ក៏ដើរឡើងទៅដេកលេងនៅលើប៉ៅអ៊ីឬស្សីស្ថិតនៅជាន់ទីពីរមុខបន្ទប់ពីរគ្មានមនុស្សនៅគឺ អង្គុយលេងតែម្នាក់ឯង ស្រាប់តែជនសង្ស័យខាងលើ ត្រូវជាម្ចាស់ផ្ទះជួលបានឡើងតាមជណ្តើរខាងក្នុងហើយបើកទ្វារចេញពីក្នុងហើយដើរជិតជនគ្រោះ​ រួចដើរទៅបើកទ្វារបន្ទប់ទុកចោលចំហរ​ បន្ទាប់មកជនសង្ស័យបានដើរមកអង្គុយលើប៉ៅអ៊ីជាមួយជនរងគ្រោះ​ ហើយបានយកដៃស្តាំមកស្ទាបលើថ្ងាស​ រួចយកដៃទាំងពីរអោបជនរងគ្រោះជាប់​ តែជនរងគ្រោះរេីរួច​ ជនសង្ស័យ​ព្យាយាម​អូសដៃជនរងគ្រោះទៅក្នុងបន្ទប់ដែលខ្លួនបានបេីកទុក​ ហើយនិយាយថាតោះទៅក្នុងបន្ទប់​ ភ្លាម​នោះ​ជនរងគ្រោះ​បាន​រើបំរាស់រួចហើយបានរត់ចុះទៅជាន់ក្រោមជិះម៉ូតូរបស់ខ្លួនទៅប្រាប់មិត្តភក្តិឈ្មោះ​ បញ្ញា ​ភេទ​ស្រី ​ដែលកំពុងធ្វើការនៅរោងចក្រទឹកថ្លា​ ភ្នំពេញ​ រួចបានទៅប្រាប់ឪពុករបស់ខ្លួនដែលកំពុងធ្វើកម្មករសំណង់នៅផ្សារដើមត្រាំង​ ឃុំអន្លុងរមៀត ពេល​នោះជនរង​គ្រោះបានមករាយការណ៍ជូនសមត្ថកិច្ចនគរបាល​ប៉ុស្តិ៍​ត្រពាំង​វែង​តែម្តង​ ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធី៕

មតិយោបល់