ព័ត៌មានជាតិ

ករណីប្រជាពលរដ្ឋប្រទះឃើញមីនតោន ៣គ្រាប់ នៅសង្កាត់ជ្រោយចង្វារ

ភ្នំពេញ: នៅវេលាម៉ោង ១០និង១០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មានការជូនដំណឹងពី
ករណីប្រជាពលរដ្ឋប្រទះឃើញ មីនតោន ចំនួន ០៣គ្រាប់ នៅចំនុចក្នុងទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បន្ទាប់ពីបានទទួលដំណឹងីប្រជាពលរដ្ឋសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងការទៅកម្លាំងស៊ីម៉ាក់ ដោះគ្រាប់មីនខាងលើរួចរាល់ នឹងបាន ប្រគល់គ្រាប់មីនខាងលើជូនកម្លាំងស៊ីម៉ាក់ ។

មីនតោនទាំង ៣គ្រាប់នោះគឺគ្រាប់មីន ម៉ាក TMN 46 របស់ប្រទេសរុស្សី ០១គ្រាប់និងគ្រាប់មីន ម៉ាក់ TM 46 របស់ប្រទេសរុស្សីដូចគ្នា ២គ្រាប់ សរុបចំនួន ៣គ្រាប់ ៕

មតិយោបល់