ភ្នំពេញៈ នៅវេលាម៉ោង៨និង៥០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ករណីមានបុរសម្នាក់ ប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវគេជួយទាន់ នៅស្ពានច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះប៊ុន ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិច្រកប៉ូន ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះមានអាការរវើរវាយ ដែលម្តាយរបស់ខ្លួនកំពុងមានជំងឺធ្ងន់ធ្ងរដេកសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយក៏ពិបាកចិត្តខ្លាំង
បានដើរមកលោតទឹកនៅលើស្ពានច្បារអំពៅសម្លាប់ខ្លួន តែមានគេជួយទាន់ ហើយបានទាក់ទងទៅបងប្អូនយកជនរងគ្រោះត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ៕
មតិយោបល់