ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ស្វាយប្រទៀល ធ្វើការចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់របស់តុលាការ

កណ្តាលៈ ជនជាប់សង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប្រទៀល ធ្វើការចាប់ឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត ពីបទបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩ និង ២៥នាទី ព្រឹកថៃ្ងទី១៦ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅ​ចំនុចភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានដីបង្គាប់ឲ្យមានការចាប់ឃាត់ខ្លួនឈ្មោះ ហេង ឆៃហ៊ាង ភេទ​ប្រុស អាយុ២​៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ម៉ូតូ ស្នាក់នៅភូមិព្រែកបារ៉េនលើឃុំស្វាយប្រទាល ស្រុក ស្អាង ខេត្តកណ្ដាល ឃាត់ពីបទហិង្សាដោយចេតនាមាន​ស្ថាន​ទម្ងន់​ទោស ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៥ របស់ដីកាលេខ៧៨១.១៥ ចុះថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៥ របស់លោក ផូង វណ្ណ ចៅក្រមស៊ើប​សួរសាលាដំបូងខេត្តកណ្ដាល។ ហើយបច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរស្រុកស្អាងដើម្បីបញ្ជូនខ្លួនទៅកាន់ តុលាការ​ចាត់ការតាមនីតិវិធីច្បាប់ ៕

ចាប់តាមដីកាចាប់តាមដីកាចាប់តាមដីកាចាប់តាមដីកា

មតិយោបល់