ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ ក្នុងបក្ខពួក បង្កហិង្សាជិះម៉ូតូដេញវ៉ៃគេ ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ

ភ្នំពេញ: នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០ និង១០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បន្ទាប់ពីជិះម៉ូតូដេញវាយគ្នា បង្ករបួសស្នាម ត្រង់ចំណុចតាមផ្លូវ១៩៦២ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ មាស សារ៉ូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ២៣ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ គ្មានសារធាតុញៀន (ឃាត់ខ្លួន) ចំណែកម្នាក់ទៀត ឈ្មោះ អាន (គេចខ្លួន) បានជិះម៉ូតូដេញវាយ ជនរងគ្រោះ ឈ្មោះ ឡេង ខុសខុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបាញ់ថ្នាំ ស្នាក់នៅគ្មានលេខ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (របួសបបូមាត់ខាងឆ្វេង និងពកក្បាលខាងឆ្វេង) ។

សម្ភារ:បន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហ្សូមឺរ ពណ៌ទឹកប៉ិកលាយទឹកក្រូច ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1DF-4470 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់