ព័ត៌មានជាតិ

គ្រូពេទ្យយោធា បើកឆាកប្រយុទ្ធ ជាមួយគូជម្លោះ លេងសុទ្ធតែប៉័ងតោ ក្តារបន្ទះ វាយគ្នា ចុងក្រោយចូលប៉ុស្តិ៍ទាំងអស់

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩ និង២០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រើកាំបិតតាំងតោ និងក្តារបន្ទះវាយគ្នា បណ្ដាលឲ្យរងរបួស ត្រង់ចំណុចតាមផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ភាគីទី១មានឈ្មោះ ម៉ី សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៧ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ របួសកំភួនដៃខាងឆ្វេង និងពកស្មាខាងឆ្វេង (គ្មានសារធាតុញៀន) បានវាយគ្នាជាមួយភាគីទី២ មានគ្នា០២នាក់ ៖ ១-ឈ្មោះ ផុន ភារុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យយោធា ស្នាក់នៅផ្ទះលេខ២៨ ផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ,
២-ឈ្មោះ គឹម រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) (របួសចំសៀតផ្កាខាងឆ្វេងដេរ១៥ថ្នេរ , របួសស្មារខាងស្តាំ , របួសកំភួនដៃខាងឆ្វេងដេរ៨ថ្នេរ សម្រាកព្យាបាល នៅមន្ទីរពេទព្រះសុសមៈ)។

សម្ភារៈបន្សល់ទុក កាំបិតប៉័ងតោ១ ក្តារបន្ទះ០៣សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់