ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មានករណីបុរសម្នាក់ធ្លាក់ពីលើជណ្តើរដែកស្លាប់ ស្ថិតចំណុចផ្ទះរបស់ខ្លួន ភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ហុង លាង ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
មូលហេតុ៖ ជនរងគ្រោះចល័តតាមជញ្ជាំងក្តារផ្ទះក្នុងគោលបំណងតអំពូលភ្លើង។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានឃើញផ្ទះរបស់គាត់មានភាពងងឹតគ្មានពន្លឺចេញមកក្រៅ រួចក៏ដាក់ជណ្តើរដែកឡើងចល័តតាមជញ្ជាំងក្តារ ខណៈពេលរូបគាត់ចល័តចុះឡើង ក៏ស្រាប់តែរអិលជើងធ្លាក់មកដី ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសាររត់មកជួយ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះពិនិត្យបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើជណ្តើរមកដីបាក់កស្លាប់ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់