ព័ត៌មានជាតិ

ទំនាស់ព្រំដី! លេងសុទ្ធតែកាំបិតផ្គាក់ មានអីអ្នកឈ្នះចូលប៉ុស្តិ៍ ឯអ្នកចាញ់ដេកពេទ្យ

ព្រៃវែងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៣ និង០០នាទី នៅចំណុចរណ្តៅដីរបស់ឈ្មោះ ហ៊ន់ ចិន ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតនៅភូមិកោងទន្លេក្រោម ឃុំល្វេ ស្រុកស៊ីធរកណ្តាល មានកើតករណីហិង្សាដោយចេតនា បង្កដោយជនសង្ស័យឈ្មោះ ស អេងទ្រី ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ហ៊ន់ ចិន ភេទប្រុស អាយុ ៥៦ឆ្នាំ ដែលជាម្ចាស់រណ្តៅដី ចំណុចខាងលើ បណ្តាលឲ្យមានរបួសចំ៣កន្លែង ៖

-ចំក្បាលលើត្របកភ្នែកខាងឆ្វេង ១កន្លែង, -ចំស្មាខាងស្តាំ ១កន្លែង, -ចំលើខ្នងដៃខាងឆ្វេង ១កន្លែង។
មូលហេតុ៖ រឿងព្រំដី កាយរណ្តៅដី ចូលជាប់គ្នា។

ករណីនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន ដើម្បីចាត់វិធានការបន្ត ចំណែកជនរងគ្រោះ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកស៊ីធរកណ្តាល៕

មតិយោបល់