ព័ត៌មានជាតិ

ផ្លែប៉ែស, ផ្លែ Plum និងគូលែន​មាន​គុណវិបត្តិ​អ្វី​ខ្លះ​ចំពោះ​សុខ​ភាព?

នៅ​ក្នុង​រដូវ​ក្តៅ​មនុស្ស​ភាគ​ច្រើន​តែង​តែ​ចង់​បរិភោគ​ផ្លែ​ឈើ​បន្ថែម​ដើម្បី​រក្សា​តុល្យ​ភាព​នៅ​ក្នុង​រាង​កាយ។ ទោះ​ជាយ៉ាង​ណា​អ្នក​ជំនាញ​មាន​ប្រសាសន៍​ថា ប្រសិន​បើពួកគេ​បរិភោគ​ផ្លែឈើ​កម្រិត​មធ្យម​គឺ​មាន​ផល​ល្អ​សម្រាប់​សុខ​ភាព ប៉ុន្តែ​ប្រសិន​បើពួកគេ​បរិភោគ​ច្រើន​ជ្រុល​គឺ​មាន​ផល​ប៉ះពាល់​ដល់​សុខ​ភាព​ទៅ​វិញ។
ផ្លែ​ប៉ែស៖ ផ្លែ​មួយ​ប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រូតែអ៊ីន, ស្ករ, ស័ង្កសី, សារធាតុ​រអិល… ដែល​មាន​លក្ខណៈ​ប្រសើរ​សម្រាប់​មនុស្ស​ដែល​មាន​អាការៈស្លេក​ស្លាំង។ នៅក្នុង​ការ​ពិសោធន៍​សារធាតុ​រអិល​គឺ​មាន​ប្រយោជន៍​សម្រាប់​ការ​រំលាយ​អាហារ និង​បង្ការ​ការ​ទល់​លាមក។ ទោះ​ជាយ៉ាង​ណា​ការ​សាក​ល្បង​បង្ហាញ​ថា ផ្លែ​ឈើ​មួយ​ប្រ​ភេទនេះ​​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រាគរួស, ជំងឺ​ពោះ​រៀន និង​ជំងឺ​ផ្សេង​ទៀត​ប្រសិន​បើ​បរិភោគ​ច្រើន​ពេក។
13985557681
ផ្លែ Plums៖ នេះ​គឺ​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន A ជំនួស​ដល់​ភ្នែក ព្រម​ទាំង​មាន​សារធាតុ​ចិញ្ចឹម​ដែល​សំខាន់​សម្រាប់​រាង​កាយដូច​ជា ប្រតេអ៊ីន, ជាតិ​ខ្លាញ់, ផូស្វ័រ, ដែក, ប៉ូតាស្យូម…។ ប៉ុន្តែ​ការ​បរិភោគ​ច្រើន​ពេក​វា​នឹង​ប្រែ​ក្លាយ​ទៅជា​មាន​បញ្ហា​ដូច​ជា កន្ទួល, កើត​មុន ជា​ពិសេស​ធ្វើ​ឲ្យ​ក្តៅ​ខ្លួន។

ផ្លែគូលែន៖ នៅ​ក្នុងផ្លែ​ឈើ​មួយ​ប្រ​ភេទ​នេះ​សម្បូរ​ទៅ​ដោយ​សារធាតុ ម៉ាញេស្យូម, ប៉ូតាស្យូម និង​វីតាមីនមួយ​ចំនួនជាពិសេស​វីតាមីន C ដែល​​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខ​ភាព។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ជំងឺ​ដូច​ជា ការ​ឈឺ​ចាប់, អ៊ុត​ស្វាយ… មិន​គួរ​បរិភោគ​ច្រើន​ពេក​ទេ​ ព្រោះ​វា​អាច​បង្ក​ឲ្យ​ជំងឺ​កាន់តែ​ធ្ងន់​ធ្ងរ​ និង​អាច​បង្ក​ឲ្យ​មាន​ផល​វិបាក​មួយ​ចំនួន​ទៀត។ សូម្បី​តែ​អ្នក​ធម្មតា​ដែល​បរិភោគ​ច្រើន​ពេក​ក៏​បណ្តោល​ឲ្យ​មាន​រោគ​សញ្ញា​ក្តៅខ្លួន, ឈើ​ក្បាល​, វិល​មុខ​ច្រើន​ជាង​មុន​ផង​ដែរ៕

មតិយោបល់