ព័ត៌មានជាតិ

យុវជន២នាក់ ខ្ចីម៉ូតូមិត្តភក្តិជិះកម្សាន្ត ហើយគេខ្ចីបន្តជិះយកទៅបាត់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាលៈ កាលពីម៉ោង០៤និង០០នាទីថ្ងៃទី២១ខែមីនា ឆ្នាំ២០២០ ករណីខ្ចីម៉ូតូមិត្តភក្តិជិះកម្សាន្ត ត្រូវគេខ្ចីម៉ូតូជិះបន្តយកទៅបាត់ នៅចំណុចភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ណាំ វណ្ណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិខ្លាខាំ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ចំណែកជនសង្ស័យ១-ឈ្មោះម៉ៅ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបររើសអេតចាយ (ឃាត់ខ្លួន) ២-ឈ្មោះ វ៉ិត វៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ទាំងពីរនាក់នេះមានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ៣-ឈ្មោះ ឆៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (បានរត់គេចខ្លួនបាត់ )។

សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូ១គ្រឿងម៉ាក Honda c125 ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ផ្លាកលេខ ព្រៃវែង 1L -0423 ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានទិញថ្នាំញៀនជក់នៅក្នុងព្រៃស្ថិតនៅខាងក្រោយភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បាននាំគ្នាជក់គ្រឿងញៀន ។ លុះមកដល់វេលាម៉ោងកើតហេតុ ជនសង្ស័យ២នាក់ បានសុំខ្ចីម៉ូតូជនរងគ្រោះ ដោយបានប្រាប់ថា ជិះទៅដើរលេងនៅក្រុងតាខ្មៅមួយភ្លែត រួចបន្តទៅលេងនៅម្តុំផ្សារកាច់ជ្រុង ក៏បានជួបជនសង្ស័យឈ្មោះឆៃ ហើយបានសុំខ្ចីម៉ូតូបន្តទៀត ជិះយកទៅបាត់តែម្តង ហើយជនរងគ្រោះបានទៅដាក់ពាក់ប្តឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកហូរ ឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់