ព្រះសីហនុ:នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានកសាងសំណុំរឿងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( វាយគ្នាទៅវិញទៅមក ) កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២០និង៣០នាទីយប់ ស្ថិតនៅចំណុច រង្វង់មូលតោ២ ក្រុម១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបង្កឡើងដោយអ្នករត់ម៉ូតូផាស់អាប់ចំនួន០២ក្រុមបានវាយគ្នាទៅវិញមក និងដកហូតវត្ថុតាង ដាវកែឆ្នៃ និងដែកដៃហ្រ្វាំង ម៉ូតូផាសអាប់ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដេីម្បីចាត់ការតាមនីតិវិធី ។ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់អោយឃុំខ្លួនលេីជនសង្ស័យចំនួន០៨នាក់ ខាងលេីពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក)” នៅពន្ធនាគារខេត្តព្រះសីហនុ រួចរាល់ហេីយ ៕
ករណីហិង្សាដេញវាយគ្នាអ្នករត់ម៉ូតូផាស់អាប់២ក្រុមត្រូវសមត្ថកិច្ចឃាត់ខ្លួន…

មតិយោបល់