ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុ

ស្វាយរៀងៈ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សមកិច្ចជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន។
ដែលកម្លាំងបង្ក្រាបបាននៅវេលាម៉ោង ០៤និង០០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់របស់ លោក សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យចំនួន ០២នាក់រួមមាន៖
១/ឈ្មោះ ឡេ យ៉ាំងឡា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងអ៊ុតសក់ និង កាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
២/ឈ្មោះ វៀង យ៉ាំងហ៊ាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

រហូតដល់ម៉ោង ៣និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជអាជ្ញាអមសាលាដំបូងខេត្ត បានអនុញ្ញាតឲ្យមន្រ្តីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ធ្វើការឆែកឆេរបន្ទប់ជួលលេខ១A ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់, ទូរសព្ទដៃចំនួន០៣គ្រឿង, ប្រាក់ដុងចំនួន ៤,០០០,០០០ ដុង, ប្រាក់ដុល្លារចំនួន ១០ដុល្លារ, បង្កាន់ដៃទទួលស្គាល់ជាជនបរទេសអន្តោប្រវេសចំនួន ០១សន្លឹក និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕

មតិយោបល់